អង្គការសុខភាពពិភពលោកបាននិយាយថា សមត្ថភាពរបស់ខ្លួនក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលបង្កឡើងដោយជំងឺផ្តាសាយបក្សី H5N1 នៅជុំវិញពិភពលោកត្រូវបានរារាំងដោយការឃ្លាំមើលមានកម្រិតលើករណីជំងឺទាំងសត្វ និងមនុស្ស។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនេះនៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានរាយការណ៍ថាមានករណីមនុស្សទីបួនបានឆ្លងបន្ទាប់ពីប៉ះពាល់នឹងសត្វគោយកទឹកដោះគោដែលមានមេរោគ។
លោក Tedros បាននិយាយថា ប្រទេសកម្ពុជាក៏បានរាយការណ៍ករណីឆ្លងចំនួនពីរលើកុមារដែលមានប៉ះពាល់សត្វមាន់ឈឺ ឬងាប់។
លោកបាននិយាយថា អង្គការWHO បន្តវាយតម្លៃហានិភ័យនៃជំងឺផ្តាសាយបក្សីចំពោះសាធារណជនថានៅមានកម្រិតទាប ប៉ុន្តែបាននិយាយថា វាពិបាកក្នុងការវាយតម្លៃត្រឹមត្រូវ នៅពេលដែលការឃ្លាំមើលមេរោគផ្តាសាយបក្សីនៅក្នុងសត្វមានកម្រិតដូច្នេះនៅទូទាំងពិភពលោក៕