ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សាយ​ផ្ទាល់​​ពី​សេតវិមាន៖ កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​ចាប់ផ្តើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​រយៈពេល​២​ថ្ងៃ​​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​​សហរដ្ឋ​អាមេរិក។​ នេះ​ជា​លើកទី១​ហើយ​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​មាន​ការ​ប្រជុំ​នៅ​វិមាន​សភា​​​ សេតវិមាន​និង​ក្រសួង​ការបរទេស។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​គឺ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ត្រូវ​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ លោក​​ Joe Biden (ចូ​​ បៃដិន)។​ លោក ម៉ែន​ គឹមសេង ​និង​លោក​ សុខ​ ខេមរា​ នៃ​វីអូអេ​​ផ្សាយ​ផ្ទាល់​ពី​សេតវិមាន ​រាយការណ៍​សង្ខេប​ជូន​ពី​ជំហរ​និង​ក្តី​រំពឹង​របស់​សហរដ្ឋ​អាមេរិក​ពី​កិច្ចប្រជុំ​កំពូល​នេះ​និង​ជំហរ​របស់​មេដឹកនាំ​នានា​របស់​អាស៊ាន៕

XS
SM
MD
LG