ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២៨ ឧសភា ២០១២៖តើ​ការ​មិន​ទទួល​បាន​ការផ្សព្វផ្សាយ​ស្មើ​គ្នា​មាន​ឥទ្ធិពល​ដូចម្តេច​ចំពោះ​ការបោះឆ្នោត?


លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីបណ្តាញព័ត៌មានឯករាជ្យ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីបណ្តាញព័ត៌មានឯករាជ្យ។

នៅ​ថ្ងៃ​អាទិត្យ​ទី៣ ​ខែ​មិថុនា​នេះ​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ត្រូវ​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​របស់​ខ្លួន​នៅ​ថ្នាក់​ឃុំ​សង្កាត់។ ការបោះឆ្នោត​នេះ​មាន​សារៈ​សំខាន់​ណាស់​ព្រោះ​វា​ជា​កត្តា​កំណត់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​និមួយៗ​មាន​សំឡេង​នៅ​ក្នុង​ព្រឹទ្ធ​សភា​ជាតិ​ទៀត​ ព្រោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ ហើយ​វា​ជា​ឱកាស​មួយ​ដែល​ថ្នាក់​ដឹកនាំ​នយោបាយ​អាច​ដឹង​ថា​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ការ​អ្វី។

ដូច្នេះ​ការ​បង្ហាញ​ពី​គោល​នយោបាយ​របស់​បក្ស​និមួយៗ​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​គឺ​ជាកត្តា​កំណត់​មួយ​ដែរ​សម្រាប់​អ្នក​បោះឆ្នោត​យល់ដឹង​និង​សម្រេច​ចិត្ត​ត្រូវ​បោះ​ឆ្នោត​ជូន​គណបក្ស​ណាមួយ។​

នៅ​ថ្ងៃ​នេះ​លោក​ប៉ា ងួន​ទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​ចូល​មក​ពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ដើម្បី​ផ្តល់​ការសង្កេត​លើ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​នានា​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​អាណត្តិ​នេះ។

ក្នុង​កម្ម​វិធី​នោះ​ដែរ​ លោក​ ស៊ឹន វណ្ណរិទ្ធ ​អគ្គលេខា​ធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​បញ្ជាក់​ថា​ម៉ោង​ផ្សាយ​ដែល​រៀប​ចំដោយ​គណៈ​កម្មការធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​មិន​គ្រប់​គ្រាន់​ទេ។ ហើយ​លោក​ថា ​រូបភាព​នៃ​ការ​ឃោសនា​មាន​ការ​បង្ហាញ​របៀប​សម្ងែង​ពី​ទំហំ​នៃ​គណបក្ស​ជាជាង​ខ្លឹម​សារ​នយោបាយ។

រី​ឯ​លោក ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​បញ្ជាក់​ថា​នៅ​មាន​ការរើស​អើង​ក្នុង​ការ​លក់​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ដែល​មិន​កាន់​អំណាច​ហើយ​ម៉ោង​ផ្សាយ​ដោយ​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​មិន​គ្រប់​គ្រាន់​ទេ។ លោក​ថា​បើ​សិន​ជា​ទទួល​ម៉ោង​ផ្សាយ​បាន​គ្រប់​គ្រាន់​លទ្ធផល​ឆ្នោត​នឹងមាន​ការ​ប្រែប្រួល​ច្រើន។

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG