វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
សកម្មជនប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ថ្លែងថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតសភាទីក្រុងហុងកុង។ នៅប្រទេសចិន រោងភាពយន្តខ្លះ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេលកន្លះឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០៕