វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារ Associated Press បានរាយការណ៍លម្អិតអំពីវិធានការពន្យារកំណើតលើជនជាតិ Uighurs ក្នុងប្រទេសចិន។ មនុស្សយ៉ាងហោចណាស់ ១២នាក់ ស្លាប់ដោយសារទឹកជំនន់ក្នុងខេត្ត Sichuan ប្រទេសចិន។ តំណាងរាស្ត្រតៃវ៉ាន់ បុកទំលុះរបាំងបាតុករប្រឆាំងនៅរដ្ឋសភា។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០៕