វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
ក្រុមអ្នកតវ៉ាហ្វីលីពីន បានប្រារព្ធខួបនៃសេចក្តីសម្រេចអំពីសិទ្ធិគ្រប់គ្រងដែនដីរបស់អង្គការសហប្រជាជាតិ។ ក្រុមបាតុករនេប៉ាល់ បានដើរក្បួនដើម្បីតវ៉ាចំពោះការដែលតុលាការកំពូលទទួលស្គាល់សភាតំណាងរាស្ត្រដែលត្រូវបានរំលាយកាលពីពេលមុន។ នៅថ្ងៃចន្ទ ទីក្រុងតូក្យូនិងទីក្រុងអូគីណាវ៉ា ត្រូវបានដាក់ក្នុងស្ថានភាពមានអាសន្នជាលើកទី៤ ដោយសារការឆ្លងជំងឺកូវវីដ១៩កើនឡើង។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕