វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
បុគ្គលិកតៃវ៉ាន់ ត្រូវបានបង្ខំឲ្យចាកចេញពីការិយាល័យរបស់ពួកគេនៅទីក្រុងហុងកុង។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga អត្ថាធិប្បាយអំពីសក្តានុពលនៃការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងពេលប្រកួតកីឡាអូឡាំពិក។ កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ត្រូវបានបង្ខំឲ្យបិទទ្វារ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕