វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
ប្រទេសថៃ មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះ បានចាប់ផ្តើមរាតត្បាតមក។ អ្នករុករករ៉ែ ២១ នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលជន់លិចនៅក្នុងប្រទេសចិន ហើយនឹងមេដឹកនាំភូមា ដែលត្រូវបានបណ្តេញចេញពីតំណែង គឺអ្នកស្រី អោង សានស៊ូជី ប្រឈមនឹងបទចោទប្រកាន់ថ្មី។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១៕