វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១
បាតុករប្រឆាំងរដ្ឋប្រហាររាប់រយនាក់នៅក្រុង Dawei នៃប្រទេសមីយ៉ាន់ម៉ា បានប្រឈមនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយប៉ូលិស។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានបន្តការដាក់ទីក្រុងតូក្យូក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ១៩ ហើយនឹងចៅក្រមម្នាក់នៅទីក្រុងហុងកុង បានសម្រេចឃុំឃាំងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៤៧នាក់ បន្ទាប់ពីការធ្វើសវនាការលើរឿងសុំនៅក្រៅឃុំអស់ពេល៤ថ្ងៃ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១៕