នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជនតែងធ្វើដំណើរទៅស្រុកកំណើត ខ្លះទៅកំសាន្តតាមរមណីយដ្ឋាននានា ជាពិសេសពុទ្ធបរិស័ទតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ ទីកន្លែងដែលធ្លាប់មានមនុស្សកុះករ ប្រែជាស្ទើរតែមិនមានមនុស្សទៅ បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាល់ការជួបជុំ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា៕
កម្រងរូបភាព VOA៖ ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយបារម្ភពីការឆ្លងវីរុសកូរ៉ូណា

១
ស្រ្តីម្នាក់កំពុងប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

២
ស្រ្តីម្នាក់កំពុងអុជធូបក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៣
បុរសពីរនាក់កំពុងអុជធូបនៅវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៤
ស្រ្តីម្នាក់កំពុងលាងដៃនឹងអាល់កុល អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅវត្តថាន់ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៥
អាចារ្យវត្តកំពុងបាញ់អាល់កុលសម្លាប់មេរោគ នៅវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៦
ពុទ្ធបរិស័ទកំពុងវេរទេយ្យទានដល់ព្រះសង្ឃ នៅវត្តថាន់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៧
ស្ត្រីម្នាក់កំពុងរាប់បាត្រ នៅវត្តថាន់ រាជធានីភ្នំពេញ អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៨
ពុទ្ធបរិស័ទកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅវត្តថាន់ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

៩
ស្រ្តីវ័យចំណាស់កំពុងនាំគ្នារៀបចំចង្ហាន់សម្រាប់ព្រះសង្ឃក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)