កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២០ មិនា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ពលរដ្ឋអាមេរិកាំងដើមកំណើតអ៊ុយក្រែននៅ ក្រុងChicago បួងសួងសុំឲ្យមានសន្តិភាពនៅអ៊ុយក្រែន។ ភាពយន្តខ្នាតខ្លីរបស់កម្ពុជាឈ្នះរង្វាន់លេខមួយនៅមហោស្រពTropfest នៅម៉ាឡេស៊ី។ ភាពចម្រូងចម្រាសនៃការដំឡើងប្រាក់ឈ្នួលនៅសហរដ្ឋអាមេរិក។ ការបាត់យន្តហោះម៉ាឡេស៊ី ជាករណីមួយក្នុងចំណោមឧបត្តិហេតុយន្តហោះស៊ីវិលមួយចំនួន។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «blow off some steam» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Divergent»៕