កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១៦ តុលា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី អគ្គមេបញ្ជាការនៃកងយោធាអាមេរិកថ្លែងថា ជនសកម្មប្រយុទ្ធ Islamic State បានផ្លាស់ប្តូរកលយុទ្ធ ដើម្បីជៀសវាងការវាយប្រហារតាមផ្លូវអាកាស។ ជនជាតិលីបេរីយ៉ាអាមេរិកាំងព្រួយបារម្ភអំពីការរើសអើងប្រឆាំងនឹងសហគមន៍របស់គេនៅទីក្រុង New York។ ភូមិដាច់ស្រយាលនៅក្នុងស្រុក Darru នៃប្រទេស Sierra Leone ជាភូមិដែលជំងឺ Ebola រាតត្បាតខ្លាំងជាងគេបំផុត។ ភាពចម្រូងចម្រាស់នៃការពង្រីករោងចក្រឧស្ម័ន នៅទីក្រុង Lusby រដ្ឋ Maryland នៃសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិកាំងមួយចំនួន នៅតែជួបការលំបាក ទោះជាមានកំណើនកាងារនៅអាមេរិក។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «face the music» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Best of Me»៕