អាស៊ីខនន័រ Asia Corner៖ រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតអនុម័តតែងតាំងរដ្ឋអាជ្ញាពិសេសឲ្យស៊ើបអង្កេតប្រធានាធិបតី
រដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតអនុម័តតែងតាំងរដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតប្រធានាធិបតី។ តៃវ៉ាន់ថា ការដាក់ពង្រាយនាវាចិនជាច្រើននៅក្នុងតំបន់«គួរឲ្យបារម្ភខ្លាំង»។ គ្រោះបាក់ដីនិងទឹកជំនន់បោកបក់កោះ Java នៅឥណ្ឌូណេស៊ីដោយសម្លាប់មនុស្ស១០នាក់និង២នាក់បានបាត់ខ្លួន។ ពលរដ្ឋជប៉ុននិងអ្នកទេសចររីករាយនឹងការតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែលនៅក្រុងតូក្យូ។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤៕