ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក ២៥ មករា ២០២១


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រឹត្តិការណ៍ទាក់ទងនឹងសហរដ្ឋអាមេរិក សម្រាប់ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ រួមមាន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងដាក់បម្រាមមិនឲ្យពលរដ្ឋអាមេរិកាំងដែលបានធ្វើដំណើរទៅអាហ្រ្វិកខាងត្បូង ចូលក្នុងសហរដ្ឋអាមេរិកវិញ ដែលនឹងចូលជាធរមាននៅថ្ងៃសៅរ៍សប្តាហ៍នេះ។ លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានក្រុមហ៊ុន Dominion ដែលជាក្រុមហ៊ុនរៀបចំប្រព័ន្ធបោះឆ្នោត ប្តឹងពីបទបរិហារកេរ្តិ៍។ រដ្ឋ North Carolina កំពុងមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងខ្លាំង ដែលបណ្តាលឲ្យមានការសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដោយអង្គការសប្បុរសធម៌ Samantha's Purse នៅតាមតំបន់ជនបទ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕

XS
SM
MD
LG