ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ៦០អាមេរិក៖ ព្រឹត្តិការណ៍​អំពី​សហរដ្ឋ​អាមេរិក​សម្រាប់​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ​២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្យុះ​ត្រូពិក Debby បោកបក់​ទៅ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​នាំ​យក​ភ្លៀង​និង​ខ្យល់​ខ្លាំង​ទៅ​ជាមួយ​ផង និង​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោចណាស់៤នាក់​ស្លាប់។ អ្នកស្រី​អនុប្រធានាធិបតី Kamala Harris ទទួល​បាន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ទទួល​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​គឺ​លោក Richard Marles នៅ​មន្ទីរ​បញ្ចកោណ។ នេះ​គឺ​ជា​កម្មវិធី​វីអូអេ ៦០ អាមេរិក​សម្រាប់​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០២៤។

XS
SM
MD
LG