ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍​អំពី​សហរដ្ឋ​អាមេរិក​សម្រាប់​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin ជួបជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​តូក្យូ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្ដិសុខ។ ភ្លើង​ឆេះ​ព្រៃ​នៅ​ប៉ែក​ខាង​លិច​អាមេរិក​និង​កាណាដា​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ប្រឈម​នឹង​បញ្ហា​ខ្យល់​កខ្វល់។ ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​សន្និសីទ​សមាគម​អន្តរជាតិ​ជំងឺ Alzheimer បង្ហាញ​ថាតេស្ដ​ឈាម​ថ្មី​មួយ​ប្រភេទ​អាច​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ​រកឃើញ​​ជំងឺ​នេះ​បាន​លឿន​និង​កាន់​តែ​ច្បាស់​ជាង​មុន។ នេះ​គឺ​ជា​កម្មវិធី​វីអូអេ ៦០ អាមេរិក​សម្រាប់​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៤៕

XS
SM
MD
LG