វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍អំពីសហរដ្ឋអាមេរិកសម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសហ៊្សកដានីដើម្បីពិភាក្សាអំពីសង្គ្រាមនៅហ្កាហ្សា។ បាតុកម្មគាំទ្រប៉ាឡេស្ទីនដោយនិស្សិតនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កបន្ដដល់ថ្ងៃអង្គារនេះ។ ក្រសួងការពារជាតិអាមេរិកថា ការសង់ផែបណ្តែតទឹកមួយសម្រាប់បញ្ជូនជំនួយបន្ថែមទៀតដល់តំបន់ហ្កាហ្សានឹងចំណាយអស់ប្រហែល៣២០លានដុល្លារ។ នេះជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕