ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍​អំពី​សហរដ្ឋ​អាមេរិក​សម្រាប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពិភាក្សាអំពីការប្រឆាំងរបស់អាមេរិកទៅនឹងប្រតិបត្តិការយោធាអាមេរិកនៅក្រុង Rafah ជាមួយនឹងរដ្ឋមន្ត្រីការពារអ៊ីស្រាអែលលោក Yoav Gallant។ ការជ្រើសរើសគណៈវិនិច្ឆ័យនឹងចាប់ផ្ដើមនៅថ្ងៃចន្ទនេះសម្រាប់សវនាការលើករណីពុករលួយរបស់សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យលោក Robert Menendez នៃរដ្ឋ New Jersey។ លោក Michael Cohen អតីតមេធាវីម្នាក់របស់លោក Donald Trump គ្រោងនឹងផ្ដល់សក្ខីកម្មនៅថ្ងៃចន្ទនេះពីបទក្លែងបន្លំឯកសារ។ នេះគឺជាកម្មវិធីវីអូអេ ៦០ អាមេរិកសម្រាប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤៕

XS
SM
MD
LG