ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក ១៣ មករា ២០២១


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រឹត្តិការណ៍ទាក់ទងនឹងសហរដ្ឋអាមេរិក សម្រាប់ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ២០២១ រួមមាន លោកអនុប្រធានាធិបតី Mike Pence បានបដិសេធមិនអនុវត្តសិទ្ធិដែលមានចែងក្នុងវិសោធនកម្មទី២៥ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកលោកប្រធានាធិបតី Donald Trump ចេញពីតំណែងទេ។ រដ្ឋអាជ្ញាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនថា វិមានសភាសហរដ្ឋអាមេរិកគឺជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ធំមួយ បន្ទាប់ពីកុបកម្មកាលពីថ្ងៃទី ៦ ខែមករា។ កាលពីថ្ងៃច័ន្ទ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅរដ្ឋ California បានកើនដល់ ៣ម៉ឺននាក់ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕

XS
SM
MD
LG