ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូអេ ៦០ អាមេរិក៖ ព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិក ១២ មករា ២០២១


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព្រឹត្តិការណ៍ទាក់ទងនឹងសហរដ្ឋអាមេរិក សម្រាប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ រួមមាន អ្នកឧបត្ថម្ភថវិកាដ៏ធំដល់គណបក្សសាធារណរដ្ឋ បានស្លាប់ក្នុងវ័យ ៨៧ ឆ្នាំ។ បុរសរស់នៅក្នុងរដ្ឋ Florida ម្នាក់ ដែលរូបភាពពេលបាតុកម្មហិង្សានៅវិមានសភាអាមេរិក បង្ហាញថាបានលីតុមេក្រូប្រចាំការិយាល័យរបស់អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបង់ប្រាក់ ២ម៉ឺន ៥ពាន់ដុល្លារ។ ស្វាធំៗជាច្រើនក្បាលនៅសួនសត្វ San Diego ត្រូវបានធ្វើតេស្តឃើញជំងឺកូវីដ១៩ ដែលនេះជាករណីឆ្លងលើកដំបូងលើសត្វអម្បូរនេះ នៅក្នុងសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕

XS
SM
MD
LG