ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ព្រំដែន​កម្ពុជា​វៀតណាម​ជួប​គ្នា​នៅ​ភ្នំពេញ


លោក​ស្រី​ថាក់​ ឡាក់នី​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​ មណ្ឌល​កំពង់ចាម​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​ ១២៥​​​ រវាង​ កម្ពុជា​ និង​ វៀតណាម​​ក្នុង​ពេល​កន្លង​មក។ បញ្ហា​​កំណត់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​​ជា​ចំណុច​រសើប​មួយ​នៅ​ក្នុង ​នយោបាយ​ក្នុង
លោក​ស្រី​ថាក់​ ឡាក់នី​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​ មណ្ឌល​កំពង់ចាម​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​ ១២៥​​​ រវាង​ កម្ពុជា​ និង​ វៀតណាម​​ក្នុង​ពេល​កន្លង​មក។ បញ្ហា​​កំណត់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​​ជា​ចំណុច​រសើប​មួយ​នៅ​ក្នុង ​នយោបាយ​ក្នុង

ភ្នំពេញ៖ កម្ពុជា និង​វៀតណាម​បាន​សន្យា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ប្រវែង​៥០០​គីឡូម៉ែត្រ​នៃ​ប្រវែង​សរុប​១២៧០គីឡូម៉ែត្រ​នៅ​ក្នុង​ឆ្នាំ​២០១១។

នៅ​ថ្ងៃ​សុក្រនេះ កម្ពុជា ​និង​វៀតណាម​បាន​យល់ព្រម​ជំរុញ​ការបោះបង្គោល​ព្រំដែន ឱ្យ​បាន​យ៉ាងតិច​១០០​បង្គោល​នៅ​ក្នុង​ឆ្នាំ២០១១​នេះ​ដែល​នឹង​ឈាន​ទៅ​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ទាំង​ស្រុង​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០១២។

លោក​ទេសរដ្ឋមន្ត្រី​ វ៉ា គឹមហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ និង​លោក​ ហូ ស្សួន សុន (Ho Xuan Son) ប្រធាន​គណៈកម្មការ​ព្រំដែន​វៀតណាម​ បាន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី៥​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា ​និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-វៀតណាម​រយៈពេល​ពីរ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅថ្ងៃ​សុក្រនេះ។

លោក​វ៉ា គឹមហុង ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយពី​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា

«គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ បាន​ប្តេជ្ញា​ខិតខំ​ធ្វើ​សម្រេច​ឱ្យបាន​នូវ​ការ​កំណត់​ចំណុច​ទីតាំង​បង្គោល​ព្រំដែន​យ៉ាង​តិច​បំផុត​ ឱ្យ​បាន​១០០​ទីតាំង​បង្គោល​លើ​ដី​ជាក់​ស្តែង ​និង​ខណ្ឌ​សីមា​ព្រំដែន​ឱ្យ​បាន​ប្រវែង​៥០០​គីឡូម៉ែត្រ​នៅ​ក្នុង​ឆ្នាំ២០១១»។

លោក វ៉ា គឹមហុង ​បាន​បន្ត​ថា ​ភាគី​ទាំងពីរ​ខំប្រឹង​បញ្ចប់​ការងារ​ផលិត​ផែនទី​ព្រំដែន​គោក​កម្ពុជា-វៀតណាម ​និង​ខិតខំ​ជំរុញ​ដំណើរការ​រៀបរៀង​ឯកសារ​ពិធីសារ​ខណ្ឌ​សីមា​ និង​បោះបង្គោល​ព្រំដែន​ និង​ចម្លង​ខ្សែព្រំដែន​លើ​ផែនទី​Bonne​ខ្នាត១/១០០០០០ ​មកលើ​ផែនទី ​UTM ​ខ្នាត ​១/៥០០០០​ ឱ្យ​បាន​សម្រេច​ទាំងស្រុង​នៅក្នុង​ឆ្នាំនេះ។

កាលពី​ឆ្នាំ​២០១០​ កម្ពុជា ​និង​វៀតណាម​ បាន​កំណត់​ទីតាំង​បង្គោល​ព្រំដែន​ចំនួន​៧២​ស្មើ​នឹង​៨២​បង្គោល​លើដី​ជាក់ស្តែង ហើយ​ស្នើ​នឹង​៧២​ភាគរយ​នៃ​ផែនការ​សាងសង់​បង្គោល​ព្រំដែន។

លោក វ៉ា គឹមហុង ​បាន​ថ្លែងថា តាំងពី​ឆ្នាំ​២០០៦ ដល់​២០១០​ ភាគី​ទាំងពីរ​បាន​បោះបង្គោល​ព្រំដែន​ចំនួន​២៥១ លើដី​ជាក់ស្តែង​ ស្នើ​នឹង​៦៦​ភាគរយ​នៃ​ខ្សែ​ព្រំដែន​ប្រវែង​១២៧០​គីឡូ​ម៉ែត្រ។

លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង ​និង​ប្រជាពលរដ្ឋ​ពីរនាក់​ត្រូវ​បាន​រក​ឃើញ​ទោស​កំហុស​ពី​បទ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្នុង​ឆ្នាំ២០០៩ បន្ទាប់​ពី​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​យក​ទឹកដី​កម្ពុជា​ពី​សំណាក់​ ប្រទេស​វៀតណាម​នៅ​តាម​បណ្តោយព្រំដែន​ដែល​បាន​ធ្វើឱ្យ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួកគាត់។ អ្នក​ភូមិ​ពីរនាក់​នេះ​ ត្រូវបាន​ជាប់​ពន្ធនាគារ​ជិត​មួយឆ្នាំ​អំពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន និង​បន្ទាប់​មក​ត្រូវ​បាន​ដោះលែង​មកវិញ។

គណៈ​រដ្ឋមន្ត្រី​បាន​យល់ព្រម​បញ្ជូន​អនុសញ្ញា​រវាងកម្ពុជា​ ឡាវ ​និង​វៀតណាម​ ស្តីពី​ការកំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​របស់​ប្រទេស​ទាំងបី​ទៅ​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ៕

XS
SM
MD
LG