ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កងកម្លាំង​ចម្រុះរារាំងសកម្មជន​និង​ព្រះសង្ឃ​​មិន​ឲ្យ​ធ្វើ​ខួប​បួន​ឆ្នាំ​នៃ​មរណភាព​លោក​ កែម ឡី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កង​កម្លាំង​ចម្រុះ​ជាង​៥០​នាក់​​បាន​រារាំង​មិន​ឲ្យ​យុវជន​របស់​ចលនា​មាតា​ធម្មជាតិ​ និង​យុវជន​ឯ​ទៀត​ដែល​គាំទ្រ​លោក​កែម ឡី​ ជិត​១០​នាក់​ និង​ព្រះសង្ឃ​ជាង​១០​អង្គ​ទៀត ​ធ្វើ​ពិធី​រំឭក​ខួប​បួន​ឆ្នាំ​នៃ​ការ​ស្លាប់​លោក​បណ្ឌិត​កែម ឡី​នៅ​ស្ថានីយ​ប្រេងសាំង​កាល់តិច ​ស្តុបបូកគោ​ នាទីក្រុង​ភ្នំពេញ​ នៅថ្ងៃ​ទី៨​ ខែ​កក្កដា​នេះ។​ នៅ​ខណៈ​មាន​ការ​រារាំង​ខ្លាំង​ពីក្រុម​កម្លាំង​ចម្រុះ​ ដែល​មាន​ទាំង​កង​សន្តិសុខ ​និង​នគរបាល​នោះ​ ​ក្រុម​យុវជន​ ដែល​រួម​មាន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ក្រុម​យុវជន​ឈ្មោះ​ Not1More​ និង​​​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ និង​ក្រុម​ព្រះ​សង្ឃ​ បាន​បង្ខំ​ចិត្ត​សូត្រ​ធម៌​ឧទ្ទិស​កុសល​ជូន​លោក​កែម ឡី ​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ទី​តាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ​​ដែល​លោក​កែម ឡី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។​ ក្រោយ​ពិធី​ស្មិង​ស្មាធិ៍​នោះ​ ក្រុម​យុវជន​បាន​បន្ត​ដំណើរ​ដោយ​ថ្មើរ​ជើង​ឆ្ពោះ​ទីបញ្ចុះ​សព​លោក​កែម ឡី​នៅ​ខេត្ត​តាកែវ៕

XS
SM
MD
LG