ការស្វែងរកជនរងគ្រោះដែលជាអ្នកដំណើរក្នុងយន្តហោះលេខ៨៥០១ ក្នុងទ្រង់ទ្រាយដ៏ធំមួយ បានចាប់ធ្វើឡើងនៅក្នុងសមុទ្រជ្វា (Java)។ រហូតមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ នេះ ខ្យល់ និងចរន្តទឹកខ្លាំង ជាឧបសគ្គក្នុងការស្វែងរកសាកសពជនរងគ្រោះ។
សាកសពជនរងគ្រោះនៃការធ្លាក់យន្តហោះAsiaAir លេខ៨៥០១ ត្រូវបាននាំទៅកាន់មាតុភូមិ

១
សមាជិក នៃទីភ្នាក់ងារស្វែងរកនិងសង្គ្រោះជាតិ និងទាហានឥណ្ឌូនេស៊ី លីក្តារម្ឈូសដែលដាក់សពជនរងគ្រោះដែលបានជិះយន្តហោះលេខ៨៥០១ នៅអាកាសយានដ្ឋាន Pangkalan Bun ដើម្បីដឹកជញ្ជូនទៅទីក្រុងSurabaya នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៥។

២
សមាជិកនៃទីភ្នាក់ងារស្វែងរកនិងសង្គ្រោះជាតិ និងប៉ូលីសឥណ្ឌូនេស៊ី លីក្តារម្ឈូសដែលដាក់សពជនរងគ្រោះដែលបានជិះយន្តហោះលេខ៨៥០១ ពីឧទ្ធម្ភាគចក្ររបស់កងនាវីអាមេរិកដែលជារបស់នាវាចម្បាំងUSS Sampson របស់សហរដ្ឋអាមេរិកនៅពេលទៅដល់អាកាសយានដ្ឋាន Pangkalan Bun នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

៣
ញាតិសន្តានរបស់ជនរងគ្រោះយំខ្សឹកខ្សួលនៅពេលទទួលសាកសពគ្រួសាររបស់ខ្លួនដែលជាជនរងគ្រោះក្នុងយន្តហោះលេខ៨៥០១ នៅមន្ទីរពេទ្យប៉ូលីសក្នុងទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

៤
ទាហានឥណ្ឌូនេស៊ីលើកក្តារមជ្ឈូសដែលដាក់សពលោក Grayson Herbert Linaksita ដែលជាជនរងគ្រោះម្នាក់ក្នុងយន្តហោះលេខ៨៥០១ ក្នុងពេលប្រគល់សពដល់គ្រួសារលោកនៅមន្ទីរពេទ្យប៉ូលីសក្នុងទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។

៥
បុគ្គលិកយោធាឥណ្ឌូនេស៊ីលីក្តារមជ្ឈូសដែលដាក់សពជនរងគ្រោះដែលបានជិះយន្តហោះលេខ៨៥០១ នៅពេលទៅដល់មូលដ្ឋានទ័ពអាកាស Juanda ក្នុងទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៤។