តើការប្រយុទ្ធនឹងជំងឺកូវីដ១៩របស់លោក Trump អាចធ្វើឲ្យប្រែប្រួលដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកទេ?
កាលពីសប្តាហ៍មុននៅក្នុងសហរដ្ឋអាមេរិក ពិភពលោកបានផ្តោតលើសុខភាពរបស់លោកប្រធានាធិបតី Donald Trump បន្ទាប់ពីលោកនិងក្រុមមនុស្សជំនឹងនឹងរូបលោកមួយចំនួន រួមទាំងលោកស្រី Melania Trump ដែលជាភរិយារបស់លោកផងដែរ បានធ្វើតេស្តឃើញថាមានឆ្លងជំងឺកូវីដ១៩។ សំណួរមួយគឺថា តើស្ថានភាពសុខភាពរបស់លោកប្រធានាធិបតីនឹងធ្វើឲ្យមានការប្រែប្រួលដល់ការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីដែរឬទេ នៅក្នុងរយៈពេលមិនដល់មួយខែផងមុនថ្ងៃបោះឆ្នោតមកដល់នោះ។ អ្នកស្រី Michelle Quinn រាយការណ៍អំពីរឿងនេះ ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។