ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាពនយោបាយអាមេរិកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកត្រូវបានកំណត់ដោយការប្រជែងគ្នារវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលឥឡូវនេះជាជម្រើសក្នុងការបោះឆ្នោតជាតិតែពីរប៉ុណ្ណោះ។ យ៉ាងណាក្តី គោលនយោបាយស្នូល និងក្រុមអ្នកគាំទ្រឬសម្ព័ន្ធនយោបាយរបស់គណបក្សទាំងពីរបានផ្លាស់ប្តូរយ៉ាងខ្លាំងតាមពេលវេលា។ គណបក្សប្រជាធិបតេយ្យដែលធ្លាប់ជាគណបក្សរបស់រដ្ឋភាគខាងត្បូងជាចម្បង ហើយការពារផលប្រយោជន៍របស់ពួកម្ចាស់ទាសករ បានផ្លាស់ប្តូរជាច្រើនទសវត្សរ៍មកគាំទ្រចលនាពលកម្ម និងសិទ្ធិស៊ីវិល។ ទន្ទឹមនឹងនោះ គណបក្សសាធារណរដ្ឋ បានប្រែក្លាយពីគណបក្សប្រឆាំងការជួញដូរទាសករ ទៅជាគណបក្សមួយគាំទ្រដោយអ្នកបោះឆ្នោតអភិរក្សនិយម និងអ្នកជនបទនៅភាគខាងត្បូង។ ដើម្បីស្វែងយល់បន្ថែមពីការផ្លាស់ប្តូរទាំងនេះ VOA បានផលិតក្រាហ្វិកពន្យល់បីភាគអំពីសម្ព័ន្ធនយោបាយអាមេរិកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ឆ្នាំ២០២០ និងឆ្នាំ២០២៤។ លោក ចាប ចិត្រា ជូចសេចក្តីប្រែសម្រួល៕

XS
SM
MD
LG