នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងជាច្រើននាក់កំពុងចេញទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកចំនួន៤៣៥នាក់នៃរដ្ឋសភា និងសមាជិកចំនួន១០០នៃព្រឹទ្ធសភា។ ស្របពេលជាមួយគ្នានោះ អ្នកបោះឆ្នោតក៏ធ្វើការសម្រេចចិត្តជ្រើសតាំងអភិបាលរដ្ឋ អ្នកតាក់តែងច្បាប់ និងមន្ត្រីមានសមត្ថកិច្ចជាច្រើននាក់ទៀតនៅទូទាំងសហរដ្ឋអាមេរិក៕
កម្រងរូបភាព៖ ទិដ្ឋភាពព្រឹកព្រលឹមនៃការចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ពលរដ្ឋអាមេរិកាំង

១
ពលរដ្ឋអាមេរិកាំងតម្រង់ជួរនៅខាងក្រៅមណ្ឌលបោះឆ្នោត នៅថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅទីក្រុង Atlanta ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/David Goldman)

២
អ្នកបោះឆ្នោតត្រៀមខ្លួនចូលទៅបោះឆ្នោត ក្រោមមេឃភ្លៀង នៅខាងក្រៅមណ្ឌលបោះឆ្នោតមួយកន្លែងនៅតំបន់ Columbia Heights រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/Pablo Martinez Monsivais)

៣
ពលរដ្ឋចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Atlanta ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/David Goldman)

៤
ពលរដ្ឋចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Atlanta ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/David Goldman)

៥
ពលរដ្ឋជាច្រើននាក់បានចេញទៅបោះឆ្នោត ហើយពួកគេត្រូវឈររង់ចាំជាជួរដ៏វែងចាប់ពីមាត់ទ្វារមណ្ឌលបោះឆ្នោត រហូតដល់ទីធ្លារចតរថយន្ត នៅមណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុង Atlanta ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/David Goldman)

៦
ពលរដ្ឋចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Atlanta ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/David Goldman)

៧
អ្នកបោះឆ្នោតឈរតម្រង់ជាជួរនៅមុខមណ្ឌលបោះឆ្នោតមួយកន្លែង នៅទីក្រុង Butler រដ្ឋ Pennsylvania ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/Keith Srakocic)

៨
អ្នកបោះឆ្នោតបានមកដល់មណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុង Columbus រដ្ឋ Ohio ដើម្បីចូលរួមបោះឆ្នោតពាក់កណ្តាលអាណត្តិ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (AP Photo/John Minchillo)