ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
រដ្ឋសភា​អាមេរិក អនុម័ត​ច្បាប់​ថវិកា​រយ:ពេល​ខ្លី ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ដំណើរការ​បាន​ហួស​ថ្ងៃ​ទី​១៤ មីនា
ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក អនុម័ត​ច្បាប់​ថវិកា​រយ:ពេល​ខ្លី ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ដំណើរការ​បាន​ហួស​ថ្ងៃ​ទី​១៤ មីនា


ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson មកធ្វើសន្និសីទសារព័ត៌មានមួយ មុនការបោះឆ្នោតថវិកាដ៏មានសក្តានុពល នៅវិមានសភា សហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson មកធ្វើសន្និសីទសារព័ត៌មានមួយ មុនការបោះឆ្នោតថវិកាដ៏មានសក្តានុពល នៅវិមានសភា សហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

រដ្ឋសភា​អាមេរិក​ដែល​បក្ស​សាធារណ​រដ្ឋ​មាន​សំឡេង​ភាគច្រើន​ បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ​អនុម័ត​ការ​ផ្ដល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ ឲ្យ​អាច​ដំណើរការ​ហួស​កាល​បរិច្ឆេទ​កំណត់​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា​ខាង​មុខ​នេះ។

សេចក្ដីស្នើ​ច្បាប់​ថវិកា​នេះ ​តម្រូវ​ឱ្យ​មាន​សំឡេង​គាំទ្រ​យ៉ាង​ហោច​ណាស់ ៦០ ក្នុង​ចំណោម ១០០ សម្រាប់​ការ​អនុម័ត​នៅ​ក្នុង​ព្រឹទ្ធសភា​ទៀត ដែល​មាន​ន័យ​ថា គណបក្ស​សាធារណរដ្ឋ​នឹង​ត្រូវការ​សំឡេង​ឆ្នោត​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ទទួល​បាន​ការ​អនុម័ត។

រដ្ឋសភាចាប់​ផ្ដើម​សម្រាក​រហូត​ដល់​ចុង​សប្ដាហ៍​នេះ​ចាប់​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​ត​ទៅ។ ការណ៍​នេះ​ដាក់​សម្ពាធ​លើ​សមាជិក​ព្រឹទ្ធសភា ​ឱ្យ​អនុម័ត​កំណែសេចក្ដី​ស្នើ​ច្បាប់​របស់​ខ្លួន។

មេដឹកនាំ​ក្រុម​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា លោក John Thune បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា៖«យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​យក​សេចក្ដី​ស្នើ​ច្បាប់​នេះ​មក​ពិភាក្សា​អនុម័ត​ក្នុង​ព្រឹទ្ធសភា ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​នៅ​ថ្ងៃ​សុក្រ រដ្ឋាភិបាល​នៅ​តែ​បើក​ទ្វារ។ ប៉ុន្តែ​វា​នឹង​អាស្រ័យ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ថា​តើ​វា​កើត​ឡើង​ឬ​អត់​នៅ​ចន្លោះ​ពេល​នេះ​រហូត​ដល់​ពេល​បោះឆ្នោត​នោះ»។

ប្រធាន​រដ្ឋសភា​លោក Mike Johnson បាន​ទប់ស្កាត់​ការ​មិន​ពេញ​ចិត្ត​ពី​ក្នុង​ជួរ​គណបក្ស​របស់​លោក ដើម្បី​អនុម័ត​វិធានការ​ចំណាយ​នេះ។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​សេចក្ដី​សម្រេច​ឲ្យ​បន្ត​ដំណើរការ​រដ្ឋាភិបាល​រយៈពេល​៧​ខែ​ទៅ​មុខ​ទៀត​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​របៀបវារៈ​របស់​លោកTrumpក្នុង​ការ​លុប​បំបាត់​ការ​ខ្ជះខ្ជាយ​និង​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​តាមរយៈ​អង្គភាព​ប្រសិទ្ធភាព​រដ្ឋាភិបាល(ហៅ​កាត់​ថា DOGE)។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​ឃ្លាំមើល​ឯករាជ្យ និង​អ្នកវិភាគ​និយាយ​ថា DOGE កំពុង​ប្រើប្រាស់​ការ​អះអាង​យ៉ាង​ទូលំទូលាយ​ហួសហេតុ​នៃ​ការ​ក្លែង​បន្លំ ដើម្បី​បង្កើត​ការ​គាំទ្រ​សម្រាប់​ការ​កាត់បន្ថយ​ទ្រង់ទ្រាយ​ធំ​ចំពោះ​កម្មវិធី និង​ការិយាល័យ​សហព័ន្ធ​ជាច្រើន៕

XS
SM
MD
LG