ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​សហព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​ធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​និង​អន្តរជាតិ


دوستی کے یہ نرالے انداز دیکھنے والوں کے لیے باعث حیرت ہیں
دوستی کے یہ نرالے انداز دیکھنے والوں کے لیے باعث حیرت ہیں

បុគ្គលិក​សហព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បើក​យុទ្ធនាការ​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ និង​អន្តរជាតិ​នានា​ សម្រាប់​ឆ្នាំ​២០១១​នេះ ​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៨ ខែ​តុលា​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​សហ​រដ្ឋ​អាមេរិក។

ការ​រៃ​អង្គាស​មូល​និធិ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​បុគ្គលិក​សហព័ន្ធ​ ដែល​គេ​ហៅ​ថា​ យុទ្ធនាការ​សហ​ព័ន្ធ​រួបរួម​គ្នា​ឬ​Combined Federal ​Campaign​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សព​ប្រធានាធិបតី​ John F. Kenndey ​នៅ​ឆ្នាំ​១៩៦១​ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជន​ក្រី​ក្រ​ ជន​អត់​ឃ្លាន​ និង​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភពលោក។

លោក​ប្រែនដិន ហ្គានរ (Brandon Garner)​គឺ​ជា​ជំនួយ​ការ​ផ្នែក​រដ្ឋ​បាល​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ផ្នែក​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​(Broadcasting Board of Governors)។ ​លោក​គឺ​ជា​អ្នក​ផ្តល់​ថវិកា​ជា​ប្រចាំ​ដល់​អង្គការ​មនុស្ស​ធម៌​មួយ​ចំនួន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

លោក​បរិច្ចាគ​ ដោយ​កាត់​ប្រាក់​ខែ​របស់​លោក​មួយ​ចំណែក​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ ​លោក​គឺ​ជា​អ្នក​ផ្តល់​អំណោយ​ទាន​ដំបូង​គេ។

«ខ្ញុំ​បរិច្ចាគ​ថវិកា​ដល់​អង្គការ​ជាច្រើន​ រួម​មាន​អង្គការ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​ និង​កាកបាទ​ក្រហម​ ជាដើម។ ​គ្រាន់តែ​ដក​ពីរបី​ដុល្លារ​ពី​ប្រាក់​ខែ​របស់​ខ្ញុំ​ ខ្ញុំពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំធេង​នៅក្នុង​បណ្តា​អង្គការ​ទាំង​នោះ»។

មាន​អង្គការ​សប្បុរស​ធម៌​សរុប​ចំនួន​ជាង​៤១០០​អង្គការ​បាន​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​សហព័ន្ធ​រួបរួម​គ្នា​នេះ។

នៅ​ឆ្នាំ​២០១០​ បុគ្គលិក​សហព័ន្ធ​ទាំង​មូល​ប្រមូល​ថវិកា​បាន​ចំនួន​ជាង​២៨១​លាន​ដុល្លារ​អាមេរិក ​សម្រាប់​បុព្វហេតុ​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភព​លោក។

ដោយ​ឡែក ​បុគ្គលិក​នៃ​ក្រុមប្រឹក្សា​ភិបាល​ផ្នែក​ផ្សព្វផ្សាយ​ឬ​Broadcasting Board of Governorsតែ​មួយ​ រៃ​អង្គាស​ថវិកា​បាន​ជាង​១៦​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

លោកស្រី ​វីកតូរៀ ប្រីម័រ​ (Victoria Brimmer)​គឺ​ជា​អ្នក​គ្រប់គ្រង​យុទ្ធ​នាការ​សហ​ព័ន្ធ​រួបរួម​គ្នា​របស់​ក្រុម​ប្រឹក្សា​នេះ។

«វា​មិន​សំខាន់​ទេ​ថា ​តើ​គេ​បរិច្ចាគ​ថវិកា​ប៉ុន្មាន​នោះ។ ​គោល​បំណង​សំខាន់គឺ​ឲ្យ​តែ​គេ​បរិច្ចាគ។​ ហើយ​បុគ្គលិក​ម្នាក់ៗ​មាន​ឱកាស​ជ្រើសរើស​អង្គការ​សប្បុរស​ធម៌​ណា​មួយ​ដែល​ពួកគេ​ចង់​បរិច្ចាគ​ថវិកា​ទៅ​ឲ្យ។ ​ការ​បរិច្ចាគ​នេះ ​មាន​អត្ថន័យ​ធំធេង​ណាស់ ​ពី​ព្រោះ​ វា​ជួយ​មនុស្ស​គ្រប់​គ្នា ​ក្នុង​សហគមន៍​មូលដ្ឋាន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​និង​ទូទាំង​ពិភពលោក។»

អង្គការ​សប្បុរស​ធម៌​ខ្លះ ផ្តល់​ស្បៀង​អាហារ​ និង​តម្រូវ​ការ​មូល​ដ្ឋាន​ចាំ​បាច់​ផ្សេង​ទៀត​ដល់​ជន​ក្រីក្រ និង​ខ្លះ​ទៀត​ជួយ​ក្មេង​ជំទង់ៗ​ ដែល​ញឿន​ថ្នាំ និង​អ្នក​ដែល​ចេញ​មក​ពី​ស្ថាន​ភាព​ប្រកប​ដោយ​ការ​រំលោភ​បំពាន​ឬ​ស្ថាន​ភាព​ដែល​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត​ជាដើម។

«ខ្ញុំ​ជឿ​ជាក់​ថា មាន​អង្គការ​សប្បុរស​ធម៌​អន្តរ​ជាតិ​ជាច្រើន​ទៀត​ដែល​បម្រើ​ប្រជាជន​កម្ពុជា​ផង​ដែរ»។

លោកស្រី​វីកតូរៀ ប្រីម័រ​ (Victoria Brimmer)​ បន្ត​ថា ​ស្ថាន​ភាព​លំបាក​ខាង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​ដល់​បុគ្គលិក​សហ​ព័ន្ធ​ក្នុង​ការ​ចែក​រំលែក​ទ្រព្យ​ធន​បន្តិច​បន្តួច​របស់​ពួកគេ​ទេ​ ប្រសិន​បើ​ពួក​គេ​ចង់។

«ដោយ​សារ​ យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខាង​ហិរញ្ញ​វត្ថុ​ហ្នឹង​ហើយ ​ទើប​តម្រូវ​ការ​កាន់​តែ​ច្រើន​ឡើង​នោះ។​ យើង​ទាំង​អស់​គ្នា​ដែល​ជា​បុគ្គលិក​សហ​ព័ន្ធ​នេះ​ មាន​សំណាង​ណាស់​ដែល​យើងមាន​ការងារ​ធ្វើ​ និង​ពិត​ជា​មាន​ប្រាក់​នៅ​សល់​ខ្លះ។​ ទោះ​បី​ជា​អ្វី​ៗ​មាន​ភាព​យ៉ាប់យឺន​ក៏​ដោយ​ ក៏​យើង​នៅ​តែ​អាច​រក​វិធី​ផ្តល់​ថវិកា​បន្តិច​បន្តួច​បាន​ទៀត​ដែរ​ ទៅ​ដល់​បុព្វហេតុ​ដែល​យើង​គាំទ្រ»។

ដូច្នេះ​ លោក​ស្រី​វីកតូរៀ ប្រីម័រ ​(Victoria Brimmer)​ បន្ថែម​ថា​ ថវិកា​របស់​សប្បុរស​ជន​នៅក្នុង​សហ​ព័ន្ធ​នេះ​ពិត​ជា​ជួយ​កែប្រែ​ជីវិត​របស់ជន​ក្រីក្រ​ និង​អ្នក​ដែល​មិន​សូវ​មាន​សំណាង​ដូច​ជា​ពួកគេ​ នៅ​ជុំវិញ​ពិភព​លោក៕

XS
SM
MD
LG