ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ត្រូវ​បាន​ចោទ​សួរ​អំពី​គោលនយោបាយ​ប្រឆាំង​ភេវរកម្ម​នៅ​ក្នុង​​ការត្រួតពិនិត្យ​ឡើង​វិញ​អំពី​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​


ប្រជាពលរដ្ឋ​ដើរ​ក្បួន​ដោយ​កាន់​ស្លាក​មួយ​សរសេរ​ថា​ «​បញ្ឈប់​ភេវរករ​ជា​ប៉ូលីស​រើសអើង​ពូជ​សាសន៍» នៅ​ក្នុង​ទីក្រុង​បាល់ទីម័រ រដ្ឋ​ម៉ារីឡែន​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
ប្រជាពលរដ្ឋ​ដើរ​ក្បួន​ដោយ​កាន់​ស្លាក​មួយ​សរសេរ​ថា​ «​បញ្ឈប់​ភេវរករ​ជា​ប៉ូលីស​រើសអើង​ពូជ​សាសន៍» នៅ​ក្នុង​ទីក្រុង​បាល់ទីម័រ រដ្ឋ​ម៉ារីឡែន​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ប្រឈម​នឹង​ការ​សាក​សួរ​នៅ​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​អំពី​ការ​ប្រើ​ប្រាស់​ទោស​ប្រហារ​ជីវិត ​ការ​ប្រើ​កម្លាំង​ហួស​របស់​ប៉ូលីស​ ហើយ​និង​វិធានការ​សន្តិសុខ​ជាតិ​ នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​ពិនិត្យ​សើរើ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​នោះ។

​លោក Jame Cadoganមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពីករណី​ល្បីល្បាញ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ប៉ូលីស​សម្លាប់​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ដែល​មិន​មាន​អាវុធ​ ​ដោយ​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ។

​លោក Cadoganមាន​ប្រសាសន៍​ទៀត​ថា «ព្រឹត្តិការណ៍​ទាំង​នេះ​ជំរុញយើង​ឲ្យ​ធ្វើ​ការងារ​ប្រសើរ​ឡើង​និង​ខំ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​ ដើម្បី​ឲ្យ​មាន​ការ​ជឿនលឿន។

ការ​ប្រើប្រាស់​ទោស​ប្រហារ​ជីវិតនៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ក៏​បាន​ទាក់​ទាញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ ​ដោយ​ប្រទេស​នានា​ធ្វើ​ការ​អំពាវនាវ​ឲ្យ​លុប​ចោលទោស​ប្រហារ​ជីវិត ​ហើយ​ប្រទេស​ផ្សេង​ទៀត​និយាយ​ថា ​សហរដ្ឋ​អាមេរិក ​ចាំបាច់​ចាត់​វិធានការ​ជា​អប្បរមាដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ក្រុម​អ្នក​ទោស​ដែល​ជា​ជន​ពិ​ការ​ខ្សោយ​សតិ​បញ្ញា​មិន​ត្រូវ​បាន​ប្រហារ​ជីវិត​ទេ។

​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​ការ​ធ្វើ​បាប​ពលករ​ចំណាក​ស្រុក ​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា ​នឹង​ខិត​ខំ​ការពារ​សិទ្ធិ​របស់​ពួកគេ​ រួម​ទាំង​បញ្ចៀស​មិន​កេង​ផល​ប្រយោជន៍​ពី​កូនក្មេង​ផង៕

XS
SM
MD
LG