ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអះអាង​របស់​លោក Trump អំពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត អាច​បណ្តាល​ឲ្យ​មាន​ចម្រូង​ចម្រាស​នៃ​ការបោះឆ្នោត​ដោយ​ប្រតិភូ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​អំឡុង​ការជជែក​ដេញដោល​​លើក​ទី​១​​នៃ​ការជជែក​ដេញ​ដោល​៣​លើក​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​គ្រោង​ធ្វើ​ឡើង​ចំនួន៣ដង​កាលពី​ចុង​ខែ​កញ្ញា លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ថា លោក «នឹង​មិន​ទទួល​លទ្ធផល​ឆ្នោត​ដែល​ផ្អែក​លើ​សន្លឹកឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដែល​លោក​ចោទ​ប្រកាន់​ថា មាន​ការ​លួច​បន្លំ។ ដើម្បី​រារាំង​ការរាលដាល​វីរុស​កូរ៉ូណា​ដ៏ប្រល័យ រដ្ឋ​ខ្លះបាន​ពង្រីក​ការបោះឆ្នោត​​ផ្ញើតាម​ប្រៃសណីយ៍​ ហើយ​ការស្ទង់​មតិ បង្ហាញ​ថា ពួក​គណបក្ស​ប្រជាធិបតេយ្យ ពឹងផ្អែក​លើ​វិធី​នេះ​ដើម្បី​បោឆ្នោត​ច្រើន​ជាង​ពួក​គណបក្ស​សាធារណរដ្ឋ​។ បន្ថែម​ពី​លទ្ធភាព​ដែល​លោក​ប្រធានាធិបតី Trump នឹង​ជំទាស់​ប្រឆាំង​លទ្ធផល​បោះ ឆ្នោត​នៅ​ក្នុង​តុលាការ ប្រសិន បើ​ លោក​ចាញ់​ឆ្នោត​នោះ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA លោក Brian Padden រាយការណ៍​ថា មាន​ការព្រួយ​កង្វល់​កើនឡើង​ថា យុទ្ធនា ការ​បោះឆ្នោត​របស់​លោក ក៏​នឹង​​ព្យាយាម​បញ្ចុះបញ្ចូល​ពួក​អ្នក​បោះឆ្នោត​ដោយ​ប្រតិភូ​ឲ្យ​ច្រាន​ចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ផ្ទាល់​របស់​ពលរដ្ឋ​នៅ​បណ្តា​រដ្ឋ​ដែល​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ចាត់ទុក​ថា ឈ្នះ​នោះ។ លោក ជឹង ប៉ូជីន ប្រែ​សម្រួល​សេចក្តីរាយការណ៍​នេះ​ជូនដូច​តទៅ។

មើល​មតិ

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG