ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ប្រឈម​ឧបសគ្គ​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ដើម​ខែ​ឧសភានេះ រដ្ឋ​កាន់តែ​ច្រើន​ឡើង ចាប់ផ្តើម​បើក​សកម្មភាព​ក្នុង​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ។ ស្របពេល​ជាមួយគ្នា​នេះ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Joe Biden បេក្ខជន​ប្រធានាធិបតី​មកពីគណបក្ស​ប្រជាធិបតេយ្យ កំពុង​តែ​រៀប​ចំ​គម្រោង​ការ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​គាំទ្រ មុន​ថ្ងៃ​​បោះឆ្នោតមក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ យ៉ាងណាមិញ ទាំង​លោក​ ត្រាំ និង​លោក Biden ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ដើម្បី​យក​ឈ្នះ​ និង​បាន​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​សម្រាប់​អាណត្តិ​ថ្មី។ អ្នកស្រី Elizabeth Lee រាយការណ៍​លម្អិត​ពី​ទីក្រុង​ Los Angeles ហើយ​អ្នក​នាង ទែន សុខស្រីនិត ប្រែ​សម្រួល​សេចក្តីរាយការណ៍​នេះ​ដូច​តទៅ។

XS
SM
MD
LG