លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងភរិយា អ្នកស្រី Sotie Heidt ផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ ១០០ នាក់ ពិភាក្សាជាមួយលោកពីស្ថានភាពទូទៅនៅកម្ពុជា ក្នុងជំនួបក្រៅផ្លូវការមួយនៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧។ ជំនួបក្រៅផ្លូវការរយៈពេលប្រមាណជាង ៣ ម៉ោងនេះ រួមមានការធ្វើបទបង្ហាញរបស់លោកឯកអគ្គរដ្ឋទូត ការសម្ដែងសិល្បៈរបស់សមាគមន៍ Cambodian Community Day ការទទួលទានអាហារថ្ងៃត្រង់សាមគ្គីបែបខ្មែរ និងកម្មវិធីសំណួរចម្លើយ។