ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វីដេអូ​ខ្លី៖ កងទ័ព​អាមេរិក​រៀប​ចំ​គ្រឿង​សព្វាវុធ​ដាក់​លើ​យន្ដហោះ​ដឹក​ទៅ​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​រៀបចំ​គ្រឿង​សព្វាវុធ​យោធា​ ដែល​រួម​មាន​ទាំង​អាវុធ និង​គ្រាប់​កាំភ្លើង សម្រាប់​ដឹក​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នៅ​ឯ​មូលដ្ឋាន​យោធា​ជើង​អាកាស Dover Air Force Base ក្នុង​រដ្ឋ Delaware ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២២។ នាយ​សេនាធិការ​កងទ័ព​ចម្រុះ​សហរដ្ឋ​អាមេរិក លោក Mark Milley ព្រមាន​ថា រុស្ស៊ី​នឹង​ដើរ​ដល់​មាគ៌ា​មួយ​ដែល​មាន​មនុស្ស​ស្លាប់ និង​រង​ការ​បំផ្លិចបំផ្លាញ ដែល​អាច​កើត​មាន​ពី​គ្រប់​ភាគី ប្រសិន​បើ​រុស្ស៊ី​សម្រេច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​អ៊ុយក្រែន​តាមរយៈ​ការ​ប្រើប្រាស់​កងកម្លាំង​យោធា៕

XS
SM
MD
LG