សហរដ្ឋអាមេរិកប្តេជ្ញាជួយកម្ពុជាឱ្យផុតពីគ្រោះថ្នាក់គ្រាប់មីន
សហរដ្ឋអាមេរិកនិយាយថា ខ្លួនប្តេជ្ញាជួយប្រទេសកម្ពុជាបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយប្រែក្លាយវាជាដីដែលមានផលសម្រាប់កសិករកម្ពុជា។ លោកឧត្តមនាវីត្រី Samuel Perez ឧបការីរងរដ្ឋមន្ត្រីការបរទេសបានទៅទស្សន កិច្ចប្រទេសឡាវ និងកម្ពុជាពីចុងខែមករាដល់ដើមខែកុម្ភៈ។ លោកបានផ្តល់បទសម្ភាសន៍ពីប្រតិបត្តិការបោសសម្អាតមីនជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕