អង្គការសហប្រជាជាតិកំពុងតែបន្ថែមសំពាធទៅលើរដ្ឋាភិបាលរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលបានព្រងើយកន្តើយក្នុងការជួយសង្គ្រោះជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅលើសមុទ្រ បន្ទាប់ពីមានការបង្ក្រាបលើក្រុមជួញដូរមនុស្សនោះ។
UN៖ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មិនគួរច្រានជនអន្តោប្រវេសន៍ចេញឡើយ

1
កុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ម្នាក់ដែលទើបតែមកដល់ប្រទេសឥណ្ឌូនេស៊ីតាមរយៈទូក គេងលក់នៅក្នុងជម្រកមួយ នៅក្រុង Langsa ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។

2
ស្រ្តីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាម្នាក់ដែលទើបតែដល់ប្រទេសឥណ្ឌូនេស៊ីតាមរយៈទូក ផ្តេកខ្លួនលើគំនរសំលៀកបំពាក់ នៅក្នុងជម្រកមួយ នៅក្រុង Langsa ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។

3
បុរសជនជាតិបង់ក្លាដេសលាងជំរះខ្លួននៅក្នុងសមុទ្រ នៅក្បែរជម្រកបណ្តោះអាសន្ននៅក្នុងក្រុងLangsa ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។

4
បុរសជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ទទួលយកការកាត់សក់ដោយមិនគិតថ្លៃតាមរយៈការផ្តល់ជូនដោយអង្គការក្នុងតំបន់មួយ នៅជម្រកបណ្តោះអាសន្ន ក្នុងក្រុងLangsa ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។

5
ក្មេងប្រុសជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ឈររង់ចាំយកអាហារនៅឯជម្រកបណ្តោះអាសន្ន ក្នុងក្រុងLangsa ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥។