ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ទទូច​ឲ្យ​កម្ពុជា​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​តុលាការ​ខ្មែរក្រហម


លោក​សហចៅក្រម​ស៊ើបអង្កេតបម្រុង​ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ដែល​​មិនទាន់​ត្រូវបាន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​តុលាការ​ខ្មែរក្រហម​នៅ​ឡើយ​។
លោក​សហចៅក្រម​ស៊ើបអង្កេតបម្រុង​ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ដែល​​មិនទាន់​ត្រូវបាន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​ក្នុង​តុលាការ​ខ្មែរក្រហម​នៅ​ឡើយ​។

ក្រោយពី​មានភាព​យឺតយ៉ាវ​ក្នុង​ការតែងតាំង​សហចៅក្រម​ស៊ើបអង្កេត​លោក​ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ដែល​គេមើល​ឃើញ​ថា​ធ្វើឲ្យ​សំណុំរឿង​បន្ថែម​មិនអាច​ដំណើរការ​ទៅមុខ​បាន​នោះ ​អ.ស.ប​បានអះអាង​ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជា​មាន​កាព្វកិច្ច​គោរព​កិច្ច​ព្រមព្រៀង​ក្នុងការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត ​ដែល​អ.ស.ប​បានជ្រើសតាំង​ដើម្បីធ្វើ​កិច្ចការ​ក្នុង​សាលាក្តី​កាត់ទោស​ខ្មែរក្រហម។ ថ្លែង​ប្រាប់​ វីអូអេ​ផ្នែក ​ខេមរភាសា​តាមរយៈ​អ៊ីម៉េល ​លោក ​ម៉ាទីន ណេសឺគី (Martin Nesirky) ​អ្នកនាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អ.ស.ប ​បានថ្លែង​ថា​តាមកិច្ច​ព្រម ព្រៀង​រវាង​អ.ស.ប​ និង​កម្ពុជា​ ​ប្រទេស​កម្ពុជា​មានកាត្វកិច្ច​ក្នុង​ការ​តែងតាំងនៅ​ពេល​ដែល​មុខ​តំណែង​នៅ​ទំនេរ។

លោក​សហចៅក្រម​ស៊ើបអង្កេតបម្រុង​Laurent Kasper-Ansermet​មិនទាន់​ត្រូវបាន​តែងតាំង​ជា​ផ្លូវការ​ទេ​ ទោះបីជា​អ.ស.ប​បាន​ស្នើសុំ​តែងតាំង​ភ្លាមៗ​កាល​ពីខែ​តុលា​ឆ្នាំទៅ​ដើម្បី​ជំនួស​លោក Siegfried Blunk ​ដែល​បាន​លាឈប់​ពី​ការងារ។​ លោក ​Laurent Kasper-Ansermet​ ត្រូវស្តីបន្ទោស​ពេល​លោក ​ចេញ​សេចក្តី​ថ្លែងការណ៍​សុំឲ្យ​មាន​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ច្រើន​ថែម​ទៀត​អំពី​សំណុំរឿង​០០៣​ និង​០០៤​ ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​ លោក ​យូ ប៊ុនឡេង​អះអាងថា​មិនទាន់​ មានភាព​ស្របច្បាប់​អាចបំពេញ​កិច្ចការ​បាន​ទេ។ ​លោក​ Laurent Kasper-Ansermet ​មិនត្រូវ​គេបញ្ជាក់​ឲ្យដឹងថា​ពេលណា​ត្រូវ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​តែងតាំងជា​ផ្លូវការ​ទេ។​ មន្ត្រីស្ថាប័ន​ច្បាប់​កំពូល ​ដែល​មាន​សុទ្ធ​តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ​មិនបាន​ឆ្លើយ​ទូរស័ព្ទ​ មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ និង​គ្មាន​អ្នកនាំពាក្យ​ទេ។

ទោះជាយ៉ាងណា​ក៏ដោយ​លោក​ ផៃ ស៊ីផាន​អ្នកនាំពាក្យ​មួយរូប​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា ស្ថាប័ន​នេះ​កំពុង​ធ្វើការ​ តាមនីតិវិធី​ដែល​មិនអាចគួរ​ត្រូវ​មាន​សម្ពាធ​ពី​ភាគី​ណា​មួយ​ទេ។

អ.ស.ប​តែងតាំង​អតីត​មន្ត្រី​អាមេរិក​ជា​អ្នក​ជំនាញ​ពិសេស​សាលាក្តី​ខ្មែរក្រហម

លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​
លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​
អ.ស.ប​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ខ្លួនបាន​តែងតាំង​ លោក ​ដេវីដ សេហ្វឺ (David Scheffer)​ អតីត​ឯកអគ្គ​រដ្ឋទូត​គោចរ​ស.រ.អា​ សម្រាប់​កិច្ចការ​ឧក្រិដ្ឋ​សង្គ្រាម ​ជាអ្នកជំនាញការ​ពិសេស ​ដើម្បី​ជួយ​កិច្ចការ​តុលាការ​ខ្មែរ​ក្រហម​ជំនួស ​លោក ​Clint Williamson​ ដែល​ផុត​អាណត្តិ​រយៈពេល ​៦ខែ​កាលពី​ថ្ងៃទី ​៣០​ខែកញ្ញា​ឆ្នាំ២០១១។

លោក ​Martin Nesirky ​បាន​ថ្លែងប្រាប់​វីអូអេ​ឱ្យ​បាន​ដឹង​តាមរយៈ​អ៊ីម៉េល​កាលពីថ្ងៃ​អង្គារ។

ការតែងតាំង​នេះ​គឺ​ ចំពេល​ដែល​សាលាក្តី​មាន​បញ្ហា​ស្មុគស្មាញ​រឿង​តែងតាំង​សហចៅក្រម​ ស៊ើបអង្កេត​ លោក​ Laurent Kasper-Ansermet ​និង​ចំពេល​ដែលតុលាការ​កំពុង​ដំណើរការ​សំណុំរឿង​មេដឹកនាំ​ជាន់ខ្ពស់ខ្មែរ​ក្រហម​០០២។

មន្ត្រី​កម្ពុជា​បដិសេធ​អត្ថាធិប្បាយ​អំពី​បេក្ខភាព​លោក ​ដេ វីដ សេហ្វឺ​តែ​ចាត់ទុក​ថា ​ការតែងតាំង​នេះ​ជា​សញ្ញា​ល្អ។

លោក​ ហ៊ុយ វណ្ណៈ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានបញ្ជាក់​ពី​ការតែងតាំង​លោក ​David Scheffer ថា​ បាន​កើត​មាន​មែន។​ លោកពុំធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ។

លោក ​ដេ វីដ សេហ្វ៊ឺ​ត្រូវ​គេដឹង​ថា​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃខាង មុខ​ទៀត​នេះ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​កម្ពុជា៕

XS
SM
MD
LG