ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អញ្ជើញ​បេសកជន​សិទ្ធិ​មនុស្ស​អ.ស.ប​​មក​ធ្វើ​ទស្សនកិច្ច​​


រូប​ឯកសារ៖ អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
រូប​ឯកសារ៖ អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​តែ​ពីរ​សប្តាហ៍​ក្រោយពី​អ្នកស្រី​ រ៉ូណា ស្មីត​ បាន​សម្តែង​កង្វល់​ចំពោះ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​មាន​បញ្ចូល​បទប្បញ្ញត្តិ​ស្តី​ពី​ការ​ហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ។​

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ​នៅ​កម្ពុជា​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ការិយាល័យ​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​នៅ​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​«តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា‍» ​ហើយ​អ្នកស្រី​នឹង​ជួប​ជាមួយ«មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គមស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា‍»។​

ដំណើរ​ទស្សនកិច្ច​នេះ កើតឡើង​តែ​ពីរ​សប្តាហ៍​ក្រោយពី​អ្នកស្រី​ រ៉ូណា ស្មីត​ បាន​សម្តែង​កង្វល់​ចំពោះ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​មាន​បញ្ចូល​បទប្បញ្ញត្តិ​ស្តី​ពី​ការ​ហាមឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​និង​ការ​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​និង​បុគ្គល​នានា​ត្រូវ​«តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ‍» និង​ការ​ប្រឆាំង​នឹង​«ការ​ជ្រៀតជ្រែក​ពី​បរទេស‍»។​

អង្គការ​សហប្រជាជាតិ​យល់​ថា​ វិសោធនកម្ម​នេះ​អាច​«ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ»​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ។ បន្ទាប់​ពី​ទស្សនកិច្ច​នេះ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ៕

XS
SM
MD
LG