គណបក្សប្រឆាំងឈ្នះការបោះឆ្នោតនៅ Greenland
គណបក្សប្រជាធិបតេយ្យដែលជាគណបក្សនិយមឯករាជ្យបានឈ្នះឆ្នោតនៅដែនកោះ Greenland ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ។ ដែនកោះដែលស្ថិតក្រោមអាណានិគមដាណឺម៉ាកនេះទទួលបានការចាប់អារម្មណ៍ក្រោយពីលោក Donald Trump ចង់គ្រប់គ្រងលើដែនកោះនេះ។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួលសេចក្តីរាយការណ៍របស់វីអូអេ៕