ក្រុមអ្នកជំនាញសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិបានជួបជុំគ្នានៅឯសាកលវិទ្យាល័យប៊ឺកលី រដ្ឋកាលីហ្វញ៉ាកាលពីថ្ងៃសៅរ៍ ដើម្បីពិនិត្យមើលលទ្ធផលម្ភៃឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
មានប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនដែលរស់នៅតំបន់ជិតៗនោះបានមកចូលរួមដោយចង់ដឹងថាតើសហគមន៍អន្តរជាតិនឹងជួយប្រទេសកម្ពុជាបានយ៉ាងណាខ្លះទៀតបន្ទាប់ពីរយៈពេល២០ឆ្នាំដែលពួកគេយល់ថានៅមិនទាន់សម្រេចតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ពួកគេព្រួយបារម្ភថាការគ្រប់គ្រងប្រទេសដោយបុគ្គលតែម្នាក់ដែលមានអំណាចហួសហេតុអាចជាគ្រោះថ្នាក់ដល់ប្រទេសជាតិ។
តទៅនេះសូមលោកស្តាប់កិច្ចសន្ទនារវាងលោក ម៉ែន គឹមសេង និងលោកសុខ ខេមរាដែលបានទៅ ចូលរួមក្នុងកម្មវិធីនេះ។