លោក ត្រាំ ផ្អាកដំណើរការអន្តោប្រវេសន៍រយៈពេល៦០ថ្ងៃ
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាកដំណើរការអន្តោប្រវេសន៍ចូលមកក្នុងសហរដ្ឋអាមេរិករយៈពេល ៦០ថ្ងៃ សម្រាប់ក្រុមបុគ្គលដែលសុំសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានស្គាល់ជាទូទៅថា “Green Card” ឬ «កាតបៃតង»។ លោក ត្រាំ បានថ្លែងថា វិធានការនេះគឺចាំបាច់ដើម្បីការពារពលរដ្ឋអាមេរិកាំង ដែលធ្វើការងារក្នុងវិស័យនានា ដែលកំពុងរងផលប៉ះពាល់ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ អ្នកស្រី Patsy Widakuswara អ្នកឆ្លងឆ្លើយព័ត៌មានឲ្យវីអូអេប្រចាំសេតវិមាន រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល ដូចតទៅ។