រឿងរ៉ាវផ្លូវច្បាប់របស់លោក Trump អាចបន្ដដល់ក្រោយឆ្នាំ ២០២៤
បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញខ្លួននៅតុលាការក្នុងទីក្រុង New York ទាក់ទិននឹងបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ៣៤ ករណីលើរូបលោកមក ក្រុមមេធាវីរបស់លោកបានចាប់ផ្ដើមការពារក្ដីឱ្យលោក។ នេះគ្រាន់តែជាការស៊ើបអង្កេតដំបូងមួយក្នុងចំណោមការស៊ើបអង្កេតមួយចំនួនដែលលោក Trump កំពុងប្រឈមតែប៉ុណ្ណោះ ហើយបើយោងតាមអ្នកជំនាញមួយចំនួន ករណីនេះអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់លោកនិងអនាគតនយោបាយរបស់លោក។ អ្នកស្រី Veronica Balderas Iglesias រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។