លោកត្រាំប្រកាសថា លោកគឺជាប្រធានាធិបតីរក្សាច្បាប់ទម្លាប់
ខណៈដែលការធ្វើបាតុកម្មបាននាំឲ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពវឹកវរ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់ប្រទេសជាតិនៅល្ងាចថ្ងៃចន្ទដោយប្រកាសខ្លួនលោក ជា «ប្រធានាធិបតីរក្សាច្បាប់ទម្លាប់» ហើយបានគំរាមដាក់ពង្រាយយោធាសហរដ្ឋអាមេរិកទៅកាន់ទីក្រុងនិងរដ្ឋនានា ដែលមិនព្រមចាត់វិធានការដែលចាំបាច់ ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។លោកប៉ូច រាសី ជូនសេចក្តីប្រែសម្រួល។