ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
រដ្ឋបាល​របស់​លោក Trump ធ្វើ​មោឃភាព​នូវ​ការបង្កក​ថវិកា​មុន​សវនការ​របស់​តុលាការ
ព័ត៌មាន​​ថ្មី

រដ្ឋបាល​របស់​លោក Trump ធ្វើ​មោឃភាព​នូវ​ការបង្កក​ថវិកា​មុន​សវនការ​របស់​តុលាការ


​លោក​ប្រធានាធិបតី Trump ថ្លែង​នៅ​សេតវិមានកាលពីថ្ងៃទី​២៩ មករា ឆ្នាំ២០២៥។
​លោក​ប្រធានាធិបតី Trump ថ្លែង​នៅ​សេតវិមានកាលពីថ្ងៃទី​២៩ មករា ឆ្នាំ២០២៥។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump កាលពី​ថ្ងៃ​ពុធ​បានធ្វើមោឃភាព​បទបញ្ជា​ដ៏​ធំ​មួយ​ដើម្បី​ផ្អាក​កម្ចី ឧបត្ថម្ភ​ធន​រដ្ឋាភិបាល​និង​ជំនួយ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ទើបតែ​ភ្លាមៗ មុនរដ្ឋបាល​មាន​គម្រោង​បង្ហាញ​នៅ​ក្នុង​តុលាការ​២ថ្ងៃ​ជាប់ៗគ្នា​នៅ​ថ្ងៃ​ទី២ដើម្បី​ការពារ​គោលនយោបាយ។ នេះ​បើ​តាម​មន្ត្រីសេតវិមាន​ម្នាក់។

សេចក្តីសម្រេច​ដើម្បី​មោឃភាព​បទបញ្ជា​កាលពី​ថ្ងៃ​ចន្ទ​របស់​ការិយាល័យ​ចាត់ចែង​រៀបចំ​និង​ថវិកា​បាន​កើត​មាន​ឡើង​ភ្លាមៗ​មុនពេល​ចៅក្រម​សហព័ន្ធ​ម្នាក់​នៅ​ក្នុង​រដ្ឋ Rhode Island មាន​គម្រោង​ពិចារណា​សំណើ​ដោយ​បណ្តា​រដ្ឋ​ភាគច្រើន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​២២​និង​រដ្ឋធានី​វ៉ាស៊ីនតោន​ចំពោះ​បទបញ្ជា​បណ្តោះ​អាសន្ន​ដែល​រារាំង​គោលនយោបាយ​ដែល​ពួកគេ​បាន​និយាយ​ថា​អាច​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ថវិកា​របស់​ពួកគេ។

បទបញ្ជា​បែប​នេះ​មកពី​ប្រធាន​ចៅក្រម​សហព័ន្ធ​ប្រចាំ​តំបន់​លោក John McConnell នៅ​ទីក្រុង Providenceរដ្ឋ Rhode Island អាច​មាន​រយៈពេល​យូរ​ជាង​ការផ្អាក​របស់​ចៅក្រម​ប្រចាំ​តំបន់​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Loren AliKhan ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រឿងក្តី​ដាច់​ដោយ​ឡែក​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​មិន​រក​កម្រៃ​នៅ​ក្នុង​តុលាការ​សហព័ន្ធ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

អ្នក​ស្រី​ចៅក្រម AliKhan បាន​ផ្អាក​វិធានការ​នេះ​រហូត​ដល់​ថ្ងៃ​ចន្ទ នៅពេល​ដែល​សវនការ​មួយ​ទៀត​គ្រោង​ធ្វើ​ឡើង។

បទបញ្ជា​ដោយ​លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​នូវ​ភាពចលាចល​ទូទាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​ហើយ​ទំនង​បង្អាក់​ការបង់ប្រាក់​សម្រាប់​អង្គការ​វេជ្ជសាស្ត្រ​និង​ការថែទាំ​កុមារ។ វា​ជា​ការខំប្រឹងប្រែង​មួយ​នៃ​ការខំប្រឹងប្រែង​ជា​ច្រើន​ដើម្បី​សើរើ​រដ្ឋាភិបាល​សហព័ន្ធ​ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី២០ មករា​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG