ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​តឹងច្រមុះ​និង​ហៀរ​សម្បោរ​ដោយ​allergy​ ឬ​ជំងឺ​ទំនាស់​សុខភាព

រោគ​សញ្ញានៃជំងឺ​តឹងច្រមុះ​និង​ហៀរ​សម្បោរ​ដោយ​allergy​ ឬ​ជំងឺ​ទំនាស់​សុខភាពនេះ មាន​ដូចជា​ ហូរ​ទឹក​ភ្នែក​ រមាស់​ភ្នែក​ ក្រហម​ភ្នែក​ ហៀរ​សម្បោរ​ ក្អក​ ចេញ​កន្ទាល​ត្រអាក​ ចុះ​សម្ពាធ​ឈាម​ និង​រហូត​ដល់​មាន​គាំង​បេះដូង​ផងដែរ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ លោក​វេជ្ជបណ្ឌិត​ តាំង តេកហុង​ ដែល​ជា​វាគ្មិន​ក្នុង​កម្ម​វិធី​ហេឡូ​វីអូអេ បាន​ពន្យល់​អំពី​ការព្យាបាល​ជំងឺ​តឹង​ច្រមុះ​និង​ហៀរ​សម្បោរ​ដោយ​ allergy។ កាល​ពី​លើក​មុន​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​អំពី​រោគ​សញ្ញា​និង​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ allergy។​ លោក​បាន​ពន្យល់​ថា​ជំងឺ​ allergy​ ជា​ជំងឺ​ទំនាស់​សុខភាព។​

លោកវេជ្ជបណ្ឌិត តាំង តេកហុង ឈរ​នៅ​ក្បែរ​ផ្កា​ស្មៅម្យ៉ាង​នៅ​ទីក្រុងJacksonville រដ្ឋ Florida។ (រូបថត​ផ្តល់​ឲ្យ​ដោយវេជ្ជបណ្ឌិត តាំង តេកហុង)
លោកវេជ្ជបណ្ឌិត តាំង តេកហុង ឈរ​នៅ​ក្បែរ​ផ្កា​ស្មៅម្យ៉ាង​នៅ​ទីក្រុងJacksonville រដ្ឋ Florida។ (រូបថត​ផ្តល់​ឲ្យ​ដោយវេជ្ជបណ្ឌិត តាំង តេកហុង)

អ្នកជំងឺ​ជួនកាល​ឈឺ​តាមរដូវ​ ឈឺ​រហូត​…គឺ​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ​ និង​ការតឹង​ច្រមុះ​ឬ​ហៀរ​សម្បោរ​ដោយ​សារ​ច្រមុះវៀច ដុះ​សាច់​ក្នុង​ច្រមុះ​ ឬ​មហារីក​ក្នុង​ច្រមុះ។

​ រីឯ​រោគ​សញ្ញា​មាន​ដូចជា​ ហូរ​ទឹក​ភ្នែក​ រមាស់​ភ្នែក​ ក្រហម​ភ្នែក​ ហៀរ​សម្បោរ​ ក្អក​ ចេញ​កន្ទាល​ត្រអាក​ ចុះ​សម្ពាធ​ឈាម​ និង​រហូត​ដល់​មាន​គាំង​បេះដូង​ផងដែរ។ លក្ខណៈ​ទាំង​អស់​នេះ​កើត​មាន​សឹង​គ្រប់​រូប​ នៅ​ពេល​ណា​គេ​ប៉ះ​លំអង​ផ្កា​ រុក្ខជាតិ​តូចៗ ឬ ស្មៅ ធូលី សត្វ​ល្អិត​ក្នុង​ផ្ទះ​ រោម​ឆ្មារ​ ជាដើម​ ។ល។​៕
XS
SM
MD
LG