ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ចារកិច្ច​កំពូល​ម្នាក់​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​មរណភាព


លោក​​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​​អះអាង​ថា​ មរណភាព​របស់​លោក​ម៉ុល រឿប​ ជាការ​បាត់បង់​អ្នក​តស៊ូ​ម្នាក់​ដែល​អង់អាច​ និង​ធ្លាប់​តស៊ូ​ដើម្បី​ប្រទេស​ជាតិ។
លោក​​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន​​អះអាង​ថា​ មរណភាព​របស់​លោក​ម៉ុល រឿប​ ជាការ​បាត់បង់​អ្នក​តស៊ូ​ម្នាក់​ដែល​អង់អាច​ និង​ធ្លាប់​តស៊ូ​ដើម្បី​ប្រទេស​ជាតិ។

នាយក​កិច្ចការ​ចារកិច្ច​គឺ​ឧត្តមសេនីយ៍​ឯក​ ម៉ុល រឿប ​បាន​ទទួល​មរណភាព​នៅថ្ងៃ​ពុធ​នេះដោយ​សារ​ជំងឺ។

លោក​ម៉ុល រឿប​ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ បាន​ទទួល​ ភារកិច្ច​ជា​នាយក​ទីចាត់ការ​ចារកិច្ច​យោធា​តាំងពី​ឆ្នាំ​១៩៩៧​ បន្ថែម​ពី​លើ​មុខ​នាទី ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។​ លោក​មុល រឿប​ត្រូវគេ ​អះអាង​ឲ្យដឹង​ថា​ មាន​ជំងឺ​ថ្លើម​ ទឹកនោមផ្អែម​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ។

លោកឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​ បាន ថ្លែង​ថា​ លោក​ឧត្តមសេនីយ៍​ម៉ុល រឿប​ អាយុ៦០​ឆ្នាំ​ បានស្លាប់​ដោយ​សារ​ជំងឺរ៉ាំរ៉ៃ​របស់​លោក។​ លោក​បាន​អះអាង​ថា​ មរណភាព​របស់​លោក​ម៉ុល រឿប​ជាការ បាត់បង់​អ្នក​តស៊ូ​ម្នាក់​ដែល​អង់អាច​ និង​ធ្លាប់​តស៊ូ​ដើម្បី​ប្រទេស​ជាតិ។

«នេះជា​ការ​បាត់បង់មួយ​ដ៏ធំធេង​ ដែល​កង​យោធពល​ខេមរភូមិន្ទ​យើង​មាន​ការ​សោកស្តាយ​ជា​ពន់ពេក»។

ក្រុមមន្ត្រី​យោធា​កំពូលៗ​នឹងធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃស្អែក​នៅ​កន្លែងតម្កល់​សព​ក្នុង​នាយកដ្ឋាន​ចារកិច្ច​ ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ៕

XS
SM
MD
LG