បឹងទន្លេសាបប្រហែលជាកំពុងឈានទៅរកដែនកំណត់នៃសមត្ថភាពផលិតត្រីទឹកសាប។ អ្នកនេសាទរស់នៅជុំវិញបឹងទន្លេសាប និយាយថា ផលត្រីដែលបានមកពីបឹងទន្លេសាបកាន់តែចុះថមថយទៅពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រភេទត្រីធំៗមួយចំនួន ក៏ស៊ឹងតែលែងមានផងដែរ។ អ្នកនេសាទបានដាក់ការស្តីបន្ទោសលើបម្រែបម្រួលអាកាសធាតុ និងការរីកធំនៃសំណង់ទំនប់វារីអគិ្គសនីជាច្រើនកន្លែងនៅក្នុងតំបន់ទន្លេមេគង្គ។
កម្រងរូបភាព៖ «ផលត្រីនៅក្នុងបឹងទន្លេសាបថយចុះ នៅឆ្នាំ២០១៩»

១
ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ អ្នកនេសាទក៏ពិបាករកបានត្រីប្រភេទនេះដែរ។(ហ៊ុល រស្មី/VOA)

២
កម្មករត្រៀមជញ្ជូនត្រីពីទុកមួយ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៣
អ្នកស្រីងុន ឈឺនវ័យ៥២ ឆ្នាំកំពុងជួយជុសជុលលបសម្រាប់ត្រីរបស់លោកសុខ ថុល។ (ហ៊ុល រស្មី/VOA)

៤
ត្រីកេសដែលចាប់បានពីបឹងទន្លេសាបថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។(ហ៊ុល រស្មី/VOA)

៥
លោកសុខ ថុលកំពុងអង្គុយជួសជុលលបនៅក្រោមផ្ទះរបស់លោកនៅ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិយម ខេត្តសៀម ថ្ងៃទី១១ ខែធ្នូ ឆ្នំា២០១៩។(ហ៊ុល រស្មី/VOA)

៦
ត្រីតូចដែលប្រមូលបានពីបឹងទន្លេសាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)