ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១៥ មិនា ២០១២៖ វិធី​សមាទាន​ធុតង្គ​ អង្គ​នៃ​សេចក្តី​ប្រតិបត្តិ​សម្រាប់​កំចាត់​បង់​នូវ​ធម៌​ជា​សត្រូវ​


ឧបាសិកា​ គិម ស៊ីមឿន​ ដែល​ជា​គណៈកម្មការ​ផ្នែក​ខាង​ទំនាក់​ទំនង​កិច្ចការ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ នៃ​ពុទ្ធមណ្ឌល​វិបស្សនាធុរៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បំភ្លឺ​អំពី​ការ​សមាទាន​ធុតង្គ និងព្រះតេជគុណ ​សួន សុខសាន​ ព្រះ​គ្រូ​ធម្មាចារ្យ​នៅ​ ពុទ្ធមណ្ឌល​វិ
ឧបាសិកា​ គិម ស៊ីមឿន​ ដែល​ជា​គណៈកម្មការ​ផ្នែក​ខាង​ទំនាក់​ទំនង​កិច្ចការ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ នៃ​ពុទ្ធមណ្ឌល​វិបស្សនាធុរៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បំភ្លឺ​អំពី​ការ​សមាទាន​ធុតង្គ និងព្រះតេជគុណ ​សួន សុខសាន​ ព្រះ​គ្រូ​ធម្មាចារ្យ​នៅ​ ពុទ្ធមណ្ឌល​វិ

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ​បាន​បើក​វគ្គ​វិបស្សនា​នៅ​ព្រៃ​ឪរ៉ាល់​ខេត្ត​កំពង់ស្ពឺ​ ដោយ​ប្រតិបត្តិ​តឹងរឹង​ក្នុង​ការអប់រំ​ទូន្មាន​ខ្លួន​ឲ្យ​បាន​ល្អ​ ឈាន​ទៅ​រក​ការកំចាត់​បង់​នូវ​កិលេស​ ឬ​ហៅ​ថា​ការប្រតិបត្តិ​តាមបែប​ធុតង្គ។​ អស់​លោក​អ្នក​ខ្លះ​ធ្លាប់​បាន​ឮ​ ឬ​ក៏​ធ្លាប់​បាន​ប្រតិបត្តិ​សមាធិ​និង​វិបស្សនា​ខ្លះៗ​ដែរ។​ សព្វ​ថ្ងៃ​នេះ​កិច្ចប្រតិបត្តិ​សមាធិនិង​វិបស្សនា​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ខាង​ប៉ែក​បស្ចិម​ប្រទេស។​ ជាពិសេស​ពួកជនជាតិ​អាមេរិកាំង ​គេ​រកឃើញ​ថា​ វិធី​ប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​ អាច​ជួយ​ពួកគេ​បាន​ច្រើន​ប្រការ​ មាន​តាំងពី​ការ​ធ្វើ​ឲ្យ​ស្ងប់ចិត្ត​ រហូត​ដល់​ការអប់រំ​ក្នុង​សង្គម​គ្រួសារ។​ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​ខ្ញុំ​នឹង​ជំរាប​លោកអ្នក​អំពី​ការប្រតិបត្តិ​តឹងតែង​របស់​ព្រះសម្មាសម្ពុទ្ធ​ គឺ​ធុតង្គ។​ ព្រះតេជគុណ ​សួន សុខសាន​ ព្រះ​គ្រូ​ធម្មាចារ្យ​នៅ​ ពុទ្ធមណ្ឌល​វិបស្សនាធុរៈនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឧបាសិកា​ គិម ស៊ីមឿន​ ដែល​ជា​គណៈកម្មការ​ផ្នែក​ខាង​ទំនាក់​ទំនង​កិច្ចការ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ នៃ​ពុទ្ធមណ្ឌល​វិបស្សនាធុរៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បំភ្លឺ​អំពី​ការ​សមាទាន​ធុតង្គ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ១៥ ខែ​មិនា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG