អ្នកជំនាញការនិយាយថាពលរដ្ឋម្ចាស់ឆ្នោតត្រូវតែតវ៉ាជាមួយអ្នកនយោបាយនិងអ្នកដឹកនាំដែលខ្លួន បោះឆ្នោតជូនដើម្បីឲ្យជួយដោះស្រាយបញ្ហានៃការបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន។ អ្នកជំនាញ និងពលរដ្ឋបានរៀបរាប់ពីផលប៉ះពាល់យ៉ាងច្រើនកើតឡើងពីការបណ្តេញចេញដោយបង្ខំ។ បញ្ហាទាំងនោះរួមមានទាំងសេដ្ឋកិច្ចគ្រួសារ ការអប់រំ អនាម័យ សុខភាពជាដើម។ នាំឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកជំនាញ និងក្រុមពលរដ្ឋរងគ្រោះ បានរៀបរាប់ដូច្នេះ កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមករា ឆ្នាំ២០១២ នៅក្នុងកម្មវីធីហេឡូវីអូអេ ដែលពិភាក្សាអំពីប្រធានបទស្តីពីផលប៉ះពាល់ជីវភាពពលរដ្ឋដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។ វាគ្មិនពីររូបគឺលោកស៊ា ភិរម្យ ជានាយកលេខាធិការដ្នានក្រុមការងារពិសេសសិទ្ធិលំនៅដ្នាន និងអ្នកស្រីនេត្រ រតនា តំណាងអ្នកភូមិអូបី ស្រុកស្នួល ខេត្តក្រចេះ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com