លោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជាបានអះអាង ថា សាលាក្តីកាត់ទោសខ្មែរក្រហម គឺជាសាកលវិទ្យាល័យបង្រៀនច្បាប់ ប្រវត្តិសាស្ត្រដល់ពលរដ្ឋខ្មែរ និងយុវជនសិស្សានុសិស្សផងដែរ។ លោកបានថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បិ៍ទី០១ ខែមិនា ដែលពិភាក្សាអំពីការអប់រំកើតចេញពីតុលាការកាត់ទោសខ្មែរក្រហម។
«ទុក្ខវេទនារបស់ប្រជាជនដែលរស់នៅក្រោមការគ្រប់គ្រងព្រៃផ្សៃនៃរបបខ្មែរក្រហមមិនអាសារបង់ឡើយ បើអ្នករស់រានមានជីវិតនិងអ្នកជំនាន់ក្រោយបានរៀនសូត្រចេះដឹងច្បាប់ និងប្រវត្តិសាស្ត្រខ្មែរនៅសម័យខ្មែរក្រហមតាមតុលាការ កាត់ទោសខ្មែរក្រហម ហើយយកចំណេះដឹងទាំងនេះទៅជួយកសាងនីតិរដ្ឋ យកច្បាប់ និងតុលាការឯករាជ្យទៅដោះស្រាយជម្លោះ ឬ ផ្តន្ទាទោសអ្នកប្រព្រឹត្តខុសច្បាប់ ហើយដកហូតមេរៀនពីប្រវត្តិសាស្ត្រជៀសវាងប្រព្រឹត្តនូវកំហុសដដែលៗក្នុងប្រវត្តិសាស្ត្រនោះ»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com