ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកតស៊ូមតិ​ទទូច​ដល់​ធនាគារ ADB និង​រដ្ឋាភិបាល​ឲ្យ​គោរព​គោលការណ៍​សន្យា​ជាមួយ​ជន​រងគ្រោះ

  • សុខ ខេមរា

រូប​ឯកសារ៖ រទេះភ្លើង​រៀបចំ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពិធីរៀបចំសម្ពោធ​ជាផ្លូវការ​មួយ​សម្រាប់​សេវាដឹកជញ្ជូន នៅ​ស្ថានីយ​មួយកន្លែង​ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃទី២២ តុលា ២០១០។

ពលរដ្ឋ​ជាង ១៨.០០០ នាក់ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​៦៤២ គីឡូម៉ែត្រ ដែល​រងគ្រោះ​ដោយសារ​គម្រោង​មូលនិធិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ជួលជុល​ផ្លូវដែក​ឡើង​វិញ​នៅ​កម្ពុជា។

ក្រុមអ្នក​តស៊ូមតិ​បាន​និយាយ​ថា រដ្ឋាភិបាល​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ត្រូវ​ដោះស្រាយ​ទុក្ខលំបាក​ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​គម្រោង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង។

ពលរដ្ឋ​ជាង ១៨.០០០ នាក់ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​៦៤២ គីឡូម៉ែត្រ ដែល​រងគ្រោះ​ដោយសារ​គម្រោង​មូលនិធិ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ជួលជុល​ផ្លូវដែក​ឡើង​វិញ​នៅ​កម្ពុជា។ ផល​ប៉ះពាល់​ទាំងនោះ​ដែល​ធនាគារ ​ADB ​បានរក​ឃើញ​ក្រោយ​ពេល​ស៊ើបអង្កេត​១៧ខែ បាន​ដឹង​ថា ពលរដ្ឋ​ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ផ្សេង​មិន​ត្រូវ​បាន​ដោះស្រាយ​ជីវភាព​ឲ្យ​បាន​សមរម្យទេ គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ត្រឹមត្រូវ គ្មាន​ប្រាក់​សំណង​ដែល​អាច​ដោះបំណុល​ទេ គ្មាន​មុខ​របរ​ទេ ហើយនឹង​គ្មាន​អ្វីៗ​ដែល​ជា​តម្រូវការ​និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កាន់តែ​ធ្វើ​ឲ្យ​ជីវភាព​ពួកគាត់​កាន់តែ​ដុនដាប។

លោក ស៊ីម វីរៈ (ឆ្វេង) តំណាង​ជនរងគ្រោះ​ផ្លូវ​រថភ្លើង​ភ្នំពេញ និង​លោក អៀង វុទ្ធី (ស្តាំ) នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុងគ្រា​ដែល​លោក​ទាំងពីរ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​«Hello VOA» នៅ​ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
លោក ស៊ីម វីរៈ (ឆ្វេង) តំណាង​ជនរងគ្រោះ​ផ្លូវ​រថភ្លើង​ភ្នំពេញ និង​លោក អៀង វុទ្ធី (ស្តាំ) នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុងគ្រា​ដែល​លោក​ទាំងពីរ​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​«Hello VOA» នៅ​ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

ថ្លែង​ក្នុង​ពេល​ជា​វាគ្មិន​នៃ​កម្មវិធី​ Hello ​VOA​កាលពី​យប់​ថ្ងៃច័ន្ទ​លោក​ អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃអង្គការ​សមធម៌​កម្ពុជា​ បាន​អះអាង​ថា៖

«ការផ្លាស់​ប្តូរ​ទីលំនៅ​ហ្នឹង​នៅ​មាន​ភាពខ្វះខាត​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប៉ះពាល់​ទៅ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​តែរស់​នៅ​ក្នុង​ទីក្រុង​ហើយ​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ជាយ​ក្រុង»។

អ្នកដែល​រងគ្រោះ​ជាងគេ​គឺ​ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ​ដោយសារ​ទីតាំងថ្មី​មាន​ចម្ងាយ​ឆ្ងាយ​ រហូត​ដល់ជាង​២០គីឡូ​ម៉ែត្រ។

លោក ​ស៊ឹម វីរៈ​ តំណាង​ពលរដ្ឋ​ក្នុងរាជ​ធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ VOA ​ក្នុង​ឋានៈ​ជា​សហ​វាគ្មិន​ដែរ​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍ ធានាគារ​ហើយ​ធនាគារ​ខ្លួន​ឯង​ត្រូវ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្តន៍​គោលការណ៍​របស់​ខ្លួន​ដូច​បាន​ព្រមព្រៀង​ជាមួយ​ប្រជាពលរដ្ឋ។

«បើ​យើង​ក្រឡេក​មើល​ទៅ​ប្រជាពលរដ្ឋ​ដែល​គាត់​បន្លាស់​ទី​ទៅ​ហ្នឹង​ ជីវភាព​គាត់ មាន​ភាព​ដុនដាប​ ដោយសារ​អី​ ដោយសារ​ទី១​ សំណង​សង​តិច ទី២​ចម្ងាយ ឆ្ងាយ​ ទី៣ ​នៅ​តំបន់​នោះ​សក្តានុពល​ការងារ​គឺ​អត់​មាន​សម្រាប់​ពួកគាត់។ អញ្ចឹង​ហើយ​ធ្វើឲ្យ​គាត់​មាន​ជីវភាព​ចុះខ្សោយ។ ចំណែក​ប្រជាពលរដ្ឋ​យើង​ខ្ញុំ ដែល​មិន​ទាន់​បន្លាស់ទី​ ហើយ​រស់​នៅ​ទីតាំង​ចាស់​នេះ​ គឺ​ពួកខ្ញុំ​ធ្វើការ​តស៊ូមតិ មិនព្រម​ទៅរស់​នៅ​ទីតាំងថ្មី​ ដែល​មាន​ចម្ងាយ​ថ្មី​នោះ​ទេ​ព្រោះ​គោលនយោបាយ ADB ​គេ​បាន​និយាយ​ហើយ​ គេថា​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់ទី​ទៅ​នៅ​ទីតាំង​ថ្មី​ហ្នឹងធ្វើ​ម៉េច​ឲ្យ​ជីវភាព​គាត់​ប្រសើរ​ឡើង​ យ៉ាងហោច​ណាស់​ក៏ស្មើ​ដើម​ដែរ។ មាន​ន័យ​ថា​បើសិន​គាត់​រស់នៅ​ទីតាំង​ចាស់​នេះ​ប៉ុន្មាន​យ៉ាង​ហោច​ណាស់ ក៏​ដូច​ដើម​ដែរ»។

តែ​ការ​លំបាក​វេទនា​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​គឺ​ជា​មេរៀន​សម្រាប់​ពលរដ្ឋ​និង លោក​ផ្ទាល់។

លោក អៀង វុទ្ធី បាន​កត់​សំគាល់​ឃើញ​ពី​ការអភិវឌ្ឍន៍​នឹង​ធ្វើ​ឲ្យ​មាន​ផ្លូវ​ដែក​ដើម្បី​ដឹក​ទំនិញ​ធ្ងន់។ តែ​គេ​ត្រូវដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​និង​ឲ្យ​ពលរដ្ឋ​ចូលរួម​ការអភិវឌ្ឍន៍​ផង​ដែរ៕

XS
SM
MD
LG